​សមត្ថកិច្ចបង្ក្រាប ​បទល្មើស​គ្រឿងញៀន​ ​​ថ្ងៃ​ទី​២១​ ខែតុលា​ បាន​១២​ករណី​ និងឃាត់ខ្លួន​ជនសង្ស័យ​​២៤​នាក់​

រាជធានីភ្នំពេញ​៖​ ​របាយការណ៍ របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតលា ឆ្នាំ​២០២១ សមត្ថកិច្ចជំនាញ បានចាប់ខ្លួនជនសង្ស័យ​ចំនួន​ ២៤​នាក់​ ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ១២​ករណី ​ទូ​ទាំង​ប្រទេសកម្ពុជា។​ ហើយវត្ថុតាងចាប់យកបានរួមមាន៖ ​មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ២១០,៩២​ក្រាម​ និង​១៣​កញ្ចប់​តូច​។​

​លទ្ធផល​បង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ មានចំនួន ១០​អង្គភាព ​បាន​ចូលរួម​បង្ក្រាប​រួមមាន៖​
​* នគរបាល​៖​ ចំនួន ​០៩​អង្គភាព

១- មន្ទីរ​៖​ ជួញដូរ​ ​០៤​ករណី​ ឃាត់​ ០៩​នាក់​ ចាប់​យក ​Ice​ ៣,០០​ក្រាម​។​

២- បាត់ដំបង​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក ​Ice​ ០,៤៩​ក្រាម​។​

៣- កំពង់ឆ្នាំង​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក ​Ice​ ០៨​កញ្ចប់​តូច​។​

៤- កំពង់ស្ពឺ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៤​នាក់​ ចាប់​យក ​Ice​ ២០២,៦៧​ក្រាម​។​

៥- កំពត​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក ​Ice​ ០,៣០​ក្រាម​។​

៦​- កណ្តាល​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក ​Ice​ ២,៨៩​ក្រាម​។​

៧​- ព្រះ​វិហារ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក Ice​ ៥​កញ្ចប់​តូច​។​

៨- សៀមរាប​៖​ អនុវត្តន៍​ដីកា​ ០១​ករណី​ ចាប់​ ០១​នាក់​។​

៩- ស្វាយ​រៀង​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក ​Ice​ ១,៥៧​ក្រាម​។​

​* កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​

១​- តាកែវ​៖​ អនុវត្តន៍​ដីកា​ ០១​ករណី​ ចាប់​ ០១​នាក់​៕

 

អត្ថបទដែលជាប់ទាក់ទង