សន្និសីទសារព័ត៌មាន ស្តីពីការចាប់បានគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន ២៣០គីឡូក្រាម នៅខេត្តកោះកុង..

ខេត្តកោះកុង៖ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចាប់បានគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន (Heroine) ចំនួន ២៣០គីឡូក្រាម នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង កាលពីថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការសម្របសម្រួល របស់លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ០១ករណី នៅក្នុងចំណុចភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០៦នាក់ប្រុស។ ក្នុងនោះមានជនជាតិថៃ ចំនួន ០២នាក់ ដកហូតវត្ថុតាងរួមមាន៖ ទូកធំ ០១គ្រឿង និងម្សៅក្រាមពណ៌សថ្លា ប្រមាណ ២៣០គីឡូក្រាម ដែលជនសង្ស័យដាក់ក្នុងកេសចំនួន ១០កេស៕

អត្ថបទដែលជាប់ទាក់ទង