ចាប់ពីម៉ោង១០យប់នេះ អាជ្ញាធរផ្អាកចរាចរណ៍ សម្រាប់រថយន្តធុនធំ លើកំណាត់ផ្លូវលេខ២០អា ឬ ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា «ចាប់ពីម៉ោង ១០យប់នេះ អាជ្ញាធរ សម្រេចផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន សម្រាប់រថយន្តធុនធំ លើកំណាត់ផ្លូវលេខ ២០អា ឬ ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត ដោយសារស្ថានភាពទឹកឡើងខ្លាំង ហើយហូរកាត់លើថ្នល់ នៅតាមទីតាំងមួយចំនួន»៕

អត្ថបទដែលជាប់ទាក់ទង