កម្ពុជា ប្រកាសបើក​ទទួលភ្ញៀវទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួច

រាជធានីភ្នំពេញ៖ បន្ទាប់ពីរង​នូវវិបត្តិជំងឺកូវីដ-១៩ ជាង ០២ឆ្នាំកន្លងមកនេះ នៅទីបំផុត រាជរដ្ឋាភិបាលកម្ពុជា ​បានប្រកាសបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។

ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមដំបូង នៅក្រុងព្រះសីហនុ- ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ​។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២​ខាងមុខ ក្នុងក្របខណ្ឌ នៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ០៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង របស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង