កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ឃាត់ខ្លួនមនុស្ស៣នាក់ ករណីទទួលផលចោរកម្ម

ខេត្តប៉ៃលិន ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ​សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាន​ឃាត់ខ្លួនមនុស្សចំនួន ០២នាក់ ដែលបានទទួលទិញទូរស័ព្ទ របស់ចោរ ដែល​បានលួច កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅក្រុងប៉ៃលិន​។​

មន្ត្រីនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា​ ជនសង្ស័យទាំង ០២នាក់ រួមមាន​៖

១- ឈ្មោះ យេង លិញហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ (អ្នកទទួលបញ្ជាំ) មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

២- ឈ្មោះ អ៊ុន ពិរុណ ភេទប្រុស អាយុ ៣០ឆ្នាំ (អ្នកលោះទូរស័ព្ទ) មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

៣-ឈ្មោះ ឡុង សុវណ្ណសាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលបានលួចយកទូរសព្ទម៉ាក iPhone x max ចំនួន ០១ គ្រឿង យកទៅបញ្ចាំអោយជនខាងលេីឈ្មោះ យេង លិញហួរ​

ប្រភពដដែល បានបន្តថា​ លុះមកដល់វេលាម៉ោង១៩ និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លំាងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ បានចុះសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ត្រី មុំ វីរៈ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត នៅចំណុចមុខសណ្ឋាគារម្កុដពេជ្រ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យមានឈ្មោះ ឡុង សុវណ្ណសាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលបានលួចយកទូរសព្ទម៉ាក iPhone x max ចំនួន ០១ គ្រឿង យកទៅបញ្ចាំឲ្យជនខាងលេីឈ្មោះ យេង លិញហួរ​។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់​ខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរឈានទៅបញ្ជូនសំណុំរឿងទៅកាន់តុលាការផ្តន្ទាទោស៕

អត្ថបទដែលជាប់ទាក់ទង