​ឃាតករជាប្តី បានអារ​​.ក សម្លាប់​ប្រពន្ធ​ រួច​អារ.ក​​ សម្លាប់​ខ្លួនឯង​តាម​ក្រោយ

ខេត្តកណ្ដាល​៖​ កម្លាំងនគរបាល​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ សហការ​ជាមួយ​នគរបាល​ជំនាញ​ស្រុក​កណ្ដាលស្ទឹង ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​អន្លង់​រមៀត​ បានចុះ​​​ធ្វើ​កោសល្យវិច័យ​សាកសព​ លើករណី​ឃាតកម្ម​ប្តី ​អារ​.​ក​ ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ បន្ទាប់​មក​ជន​ដៃដល់​ជា​ប្តី​ ក៏បាន អារ​.​ក​ខ្លួនឯង​តាម​ក្រោយ​ បណ្ដាល​ឲ្យ​របួសធ្ងន់​ និង​ដាច់ខ្យល់​ស្លាប់​ ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​​មន្ទីរពេទ្យ​។

សមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ឃាតកម្មនេះ កើតឡើងដោយសារ​ភ្លើង​ប្រច័ណ្ឌ​​  និងកើតឡើង នៅម៉ៅង ០៧ និង៣០នាទី ​ថ្ងៃ​ទី​២៦​ ខែតុលា ​ឆ្នាំ​២០២១​ ​នៅភូមិ​កំពង់ទួល​ ឃុំ​ អន្លង់​រមៀត​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​។​

​មន្ត្រី​នគរបាលបន្ត​ថា​ ជន​រង​គ្រោះ​មាន ឈ្មោះ​ គឹ​ម​ ពៅ​ ភេទ​ស្រី​ អាយុ​ ៤០​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ (​ស្លាប់​)​ មាន​ស្នាម​របួស​កាត់​ទទឹង​ ក​ ជំរៅ​ដល់​ឆ្អឹង​កង ក​ ប្រវែង​ ១៤cm​ x​ ០៦cm​ ដាច់​បំពង់ខ្យល់​និង​ បំពង់​.​ក​ ។​ ចំណែក​ជនសង្ស័យ ​ឈ្មោះ​ ពេជ្រ​ វិចិត្រ​ ភេទ​ ប្រុស​ អាយុ ​៣៩​ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ (​ស្លាប់​នៅ​មន្ទី​ពេទ្យ​) ​របួស​មុត​ដាក់​ដល់​ក្នុង​បំពង់ខ្យល់​កាត់​ទទឹង​ក​ ប្រវែង​ ០៨cm x ០៣​​cm​។​ ហើយជន​ដៃដល់ ​និង​ជន​រង​គ្រោះ ​មាន​ទីលំនៅ​ភូមិ​កំពង់ទួល​ ឃុំ​​អន្លង់​រមៀត​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​​។​

​វត្ថុ​តាង​នៅកន្លែងកើតហេតុ​រួម​មាន​៖  ​ផ្លែកាំបិត​តុ​កាត់​ ប្រ​វ៉ែ​ង​ ២១cm

សមត្ថកិច្ច​បន្ត​ទៀតថា​ នៅ​ថ្ងៃ​កើតហេតុ​ វេលា​ម៉ោង ​០៧​និង​៣០​នាទី​ព្រឹក​ ជន​រង​គ្រោះ​ ឈ្មោះ​ គឹ​ម​ ពៅ​ មាន​ទំនាស់​ជាមួយ​ប្តី​ ឈ្មោះ​ ពេជ្រ​ វិចិត្រ​ (​ជនសង្ស័យ​)​ នៅ​ក្នុងផ្ទះ​ ដោយ​កូនប្រុស​ទាំង​ពីរ ​នៅ​អង្គុយ​កៀន​ផ្ទះ។ ហើយក្រោយមក កូនប្រុស​ច្បង​ឈ្មោះ​ វិចិត្រ​ រតនា​ ឮ​សូរ​សំឡេង​វ៉ៃ​គ្នា ​ក៏​ចូល​ទៅ​មើលឃើញ​ឪពុក​កំពុង​យក​កាំបិត​អា​.​ក​ ម្តាយ​ ក៏​រត់​ទៅ​ហៅ​អ្នក​ជិតខាង​ឲ្យមក​ជួយ​ ពេល​មក​ដល់​ឃើញ​ម្តាយ​ដេក​ស្លាប់មាន​ស្នាម​អារ​.​ក​ និង​ឪពុក​ដេក​អោប​ពីលើ​ក៏​មាន​ស្នាម​អារ​.​ក​ ដែរ។ តែ​នៅ​មាន​ដង្ហើម​ ទើបអ្នក​ជិតខាង ​បាន​ទូរស័ព្ទ​ទៅ​ប្តឹងមន្ត្រីនគរបាល​។ ះើយ មួយសន្ទុះ​ក្រោយមក​រថយន្ត​សង្គ្រោះ ​ក៏​បានមកដឹកជនដៃដល់ ​ទៅកាន់មន្ទី​ពេទ្យ​បង្អែក​ស្រុក​កណ្តាលស្ទឹង​ ប៉ុន្តែពេល​ទៅ​ដល់​មន្ទី​រពេទ្យ​ ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។​

សមត្ថកិច្ចបញ្ជាក់បន្ថែមថា កន្លង​មក​ជន​ដៃដល់ ធ្លាប់មានទំនាស់ជាមួយគ្នា ក៏ព្រោះតែ​ប្រពន្ធ របស់ជនដៃដល់ បាន​លេង​ឆាត​ជាមួយ​ប្រុស​ផ្សេង​ ហើយមក​ដល់​ថ្ងៃ​កើតហេតុ​ បុរស​ជា​ប្តី​ បាន​ដើរ​និយាយ​ប្រាប់​អ្នក​ជិតខាង​ថា​ «អញ​លា​ហើយ​ មើល​កូន​អញ​ផង​»។

តាមការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ គឺជន​រង​គ្រោះជា​ប្រពន្ធ​ ពិតជា​ស្លាប់​ដោយសារ​ជនសង្ស័យ ​ជា​ប្តី​យក​កាំបិត​មក​អារ​.​ក​។​ ពេល​ធ្វើ​សកម្មភាព​រួច ​ជនសង្ស័យ​ជា​ប្តី​ ក៏​ធ្វើ​អត្តឃាត​ ដោយ​អារ​.​ក​ សម្លាប់​ខ្លួន​ឯងតាមក្រោយ។​ ​

​សកមត្ថកិច្ចបញ្ជាក់ថា សំណុំរឿង​ករណី​ឃាតកម្ម​ខាងលើ​ នគរបាលជំនាញ បាន​បញ្ចប់​ការ​ស៊ើបអង្កេតរួចហើយៗ ក៏បានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ហើយឃាត់កម្មនេះ បាន ​បន្សល់​នៅ​កូន​តូច ០​២​នាក់​​ រស់​កំព្រា​ ឪពុកម្តាយ៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង