កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១១១(PCR)នាក់ទៀត និងស្លាប់៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រាសព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១១១(PCR)នាក់ទៀត – ជាសះស្បើយ ២៦៤នាក់ និងស្លាប់ ០៧ នាក់(០៦នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១០០នាក់ និងអ្នកដំណើរពីបរទេស ១១នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ប្រទេសម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៨,១១១នាក់- អ្នកជាសះស្បើយ ១១៣,៧៩១នាក់ និងមានអ្នកស្លាប់ ២,៧៥៨នាក់៕

អត្ថបទដែលជាប់ទាក់ទង