នគរបាល​រដ្ឋបាលខណ្ឌ​ដង្កោ​​ ឃាត់ខ្លួនជនសង្ស័យ​៦​នាក់​ ប្រើកាំបិត​ដេញកាប់​ជន​រង​គ្រោះ​..

រាជធានី​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ បាន​ស្រាវជ្រាវ​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនន ០៦​នាក់​ ក្នុង​ចំណោមជនសង្ស័យ​មាន​គ្នា ០​៨​នាក់​ បានប្រើ​កាំបិតប៉័ងតោ ដេញ​កាប់​ជន​រង​គ្រោះ​ កាលពី​ម៉ៅង ១៩ និង០០នាទី ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២១​។​

​ជនសង្ស័យ​​ទាំង ០​៦​នាក់​ រួម​មាន​៖​

១- ឈ្មោះ​ បាន​ ពេជ្រ​ ហៅ​ ទូ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​

២-​ ឈ្មោះ​ វ៉ា​ន់​ លី​វ៉ា​យ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​

៣-​ ឈ្មោះ​ ភី​ វិបុល​ ហៅ​ បឿន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​

៤- ​ឈ្មោះ​ ធូ​ ចាន់​រិ​ទ្ធិ​សែ​ម​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​

៥- ​ឈ្មោះ​ គង់​ កុសល​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​

៦-​ ឈ្មោះ​ ឈៀង​ សីហា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​។​

ចំពោះ​វត្ថុ​តាង ដែលសមត្ថកិច្ច​ចាប់​យក​រួម​មាន​​៖​

  • ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច​ ពណ៌​លឿង​លា​យស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FI-2877​ មាន​លេខ​ម៉ាស៊ីន​ 314141​ ចំនួន​០១​គ្រឿង​
  • ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ គ្មាន​ផ្លា​ក​លេខ​ មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីន​ 8652002​ ចំនួន​០១​គ្រឿង​
  • ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​ (​ម៉ាក​ IPHONE​ 6​ ពណ៌​ទឹកមាស​០១​គ្រឿង​,​ IPHONE​ 5​ ពណ៌​ទឹកប្រាក់​០១​គ្រឿង​,​ Redmi​ ពណ៌​ខ្មៅ​០១​គ្រឿង​)​ ត្រង់​ចំណុច​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ តាម​នីតិវិធី​ច្បាប់​​។​

​តាម​របាយការណ៍ ​របស់​សមត្ថកិច្ច​ខណ្ឌដង្កោ​ បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ជនសង្ស័យ​ និង​បក្ខពួកជនល្មើសខាងលើនេះ តែង​​ធ្វើ​សកម្មភាព​ប្រើកាំបិត​ដេញកាប់​ជនរងគ្រោះ ដើម្បីប្លន់យកសម្ភារផ្សេងៗ ពីជនរងគ្រោះ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវ ក្នុងមូលដ្ឋានកើតកើតហេតុ​នេះ ហើយត្រូវបានជនរងគ្រោះដាក់ពាក្យបណ្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលដង្កោ ទើបឈានដល់សមត្ថកិច្ច សុំការអនុញ្ញាតច្បាប់ ពីសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ក្នុងចំណោមបក្ខពួកចំនួន ០៨នាក់៕ ​

អត្ថបទដែលជាប់ទាក់ទង