កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៩១(PCR)នាក់ទៀត និងស្លាប់៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត័មាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩១(PCR)នាក់ទៀត- ជាសះស្បើយ ១៧៥នាក់ និងស្លាប់ ០៦នាក់ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៥នាក់ និងអ្នកដំណើរពីបរទេស ១៦នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៨,៦១៣នាក់- អ្នកជាសះស្បើយ ១១៤,៩០២នាក់ និងមានអ្នកស្លាប់ ២,៧៩៤នាក់៕

អត្ថបទដែលជាប់ទាក់ទង