កម្ពុជា គ្រោងទិញថ្នាំពេទ្យព្យាបាល ជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក មកព្យាបាលមនុស្ស៥មុឺននាក់

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ថា «ជំហានដំបូងនេះ រាជរដ្ឋាភិបាល គ្រោងនឹងបញ្ជាទិញថ្នាំពេទ្យ ព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក សម្រាប់មនុស្សចំនួន ៥មុឺននាក់ ដោយថ្នាំនេះ ០១នាក់ ត្រូវចំណាយអស់ ៥០ដុល្លារ ហើយបើសរុបមនុស្សទាំង ៥មុឺននាក់ ត្រូវចំណាយថវិកាអស់ចំនួន ២លាន ៥សែនដុល្លារសហរដ្ឋអាមេរិក។

ចំពោះថវិកាទាំងនេះ រាជរដ្ឋាភិបាល បានត្រៀមថវិការួចហើយៗ កម្ពុជា ក៏មិនដែលរើសអើងទាំងវ៉ាក់សាំង ទាំងថ្នាំពេទ្យនោះដែរ ឱ្យតែមានប្រសិទ្ធភាព…»៕

អត្ថបទដែលជាប់ទាក់ទង