សម្តេច ហ៊ុន សែន៖ កម្ពុជា នឹងមិនខ្ចីលុយគេ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ-១៩ទេ ហើយពេលនេះ កម្ពុជា មានលុយ ៥៧លានដុល្លាររួចហើយ

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ថា កម្ពុជា នឹងមិនខ្ចីលុយគេ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នោះទេ។ ខណៈពេលនេះ ព្រះរាជទានថវិកា របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ រួមទាំងថវិកាសប្បុរសជននានា សម្រាប់ទិញវ៉ាក់សាំងនោះ មានប្រមាណជាង ៥៧លានដុល្លារ រួចហើយ គិតត្រឹមថ្ងៃនេះ..”

នេះបើយោងតាម ប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង