ល្ងាចថ្ងៃចន្ទនេះ សាលាដំបូងខេត្តក្រចេះ ឃុំខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ដែលប្រើហិង្សាលើកុមារី២នាក់

ខេត្តក្រចេះ៖ សាលាដំបូងខេត្តក្រចេះ នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញដីកាប ង្គាប់ ឱ្យឃុំខ្លួនជន ត្រូវចោទឈ្មោះ ទេព ហ៊ុយ ដែលមានតួនាទីជា មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីបុគ្គលរូបនេះ បានប្រើអំពើហិង្សា ទៅលើកុមារី ០២នាក់ ដែលជាអ្នកបម្រើនៅក្នុងផ្ទះ របស់ខ្លួន។

សាលាដំបូងខេត្តក្រចេះ បានចោ ទប្រកាន់ឈ្មោះ ទេព ហ៊ុយ ពីប ទប្រើហិង្សា ដោយចេតនា មាន ស្ថានទម្ងន់ទោស និងបទគំរាមកំ ហែង ថានឹងសម្លាប់ ប្រព្រឹត្តនៅហាងលក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប យីហោ «លាង ហ៊ុយ» នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

គួររំលឹកថា មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ គឺ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបុគ្គលរូបនេះ បានប្រើហិង្សា និងទារុណកម្មធ្ងន់ធ្ងរ ទៅលើក្មេងស្រីរងគ្រោះ ០២នាក់ដែលជាអ្នកស៊ីឈ្នួលបម្រើ ក្នុងផ្ទះ របស់ខ្លួន រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយឡែក បក្ខពួកម្នាក់ទៀត ឈ្មោះ គឹម សុវណ្ណារិទ្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

ទាក់ទិនបញ្ហានះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក៏បានប ញ្ជា ឲ្យសមត្ថកិច្ចចាត់វិធានការទៅលើជនល្មើសផ្សេងទៀត ដែលពាក់ព័ន្ធអំពើហិង្សា និងធ្វើទារុណ កម្ម ក្មេងស្រីទាំង ០២នាក់នេះថែមទៀត ដយគ្មានការលើកលែង។

លោក សៅ សុខា ចាត់ទុកទង្វើនិងសកម្មភាព របស់ឈ្មោះ ទេព ហ៊ុយ ថាជាពាល ហើយរឿងអ សីលធម៌របៀបនេះ មិនអាចទទួលយកបានទេុំ ជាងនេះទៀត ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះ មាននៅក្នុងជួរអង្គភាពទៀតដែរ។

កុមារីរងគ្រោះ បានឲ្យដឹងថា ដើមចមដែលនាំឲ្យមេអាវុធហត្ថក្រុងក្រចេះ ប្រើអំពើហិង្សាយ៉ាង ព្រៃផ្សៃ ទៅលើកុមារី ដែលជាកូនឈ្នួលនៅក្នុងផ្ទះនេះ គឺដោយសារកុមាររីទាំង ០២នាក់នេះ បានធ្វើឲ្យងាប់ កូនឆ្កែមួយក្បាល នៅក្នុងផ្ទះ របស់បុគ្គលឈ្មោះ ទេព ហ៊ុយ ជាហេតុនាំឲ្យជននេះ ខឹងគ្រោធ។ ក្រៅពីប្រើអំពើហិង្សា អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ក៏បានបង្ខំ ឲ្យកុមារីទាំង ០២នាក់នេះ ដេកឱបផ្នូរឆ្កែ មួយយប់ និងចាប់បង្ខំឲ្យស៊ីអាច ម៍ឆ្កែថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង