កម្ពុជា បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី​ ៨៩(PCR)​នាក់ទៀត​ និងស្លាប់​៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ​២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨៩(PCR)​នាក់ទៀត- ជាសះស្បើយ ១១៥នាក់ និងស្លាប់ ០៦នាក់ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៨៥ នាក់ និងអ្នកដំណើរពីបរទេស ០៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៨,៧០២នាក់- អ្នកជាសះស្បើយ ១១៥​,០១៧នាក់ និងមានអ្នកស្លាប់ ២,៨០០នាក់៕

អត្ថបទដែលជាប់ទាក់ទង