ដំណើរការ​ចាក់វ៉ាក់សាំង​ជំងឺកូវីដ-១៩ ជូនកុមារ​អាយុ​៥ឆ្នាំ នៅក្រុងព្រះសីហនុ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកា​នេះ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមដំណើរការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារមានអាយុ ០៥ឆ្នាំ រួចហើយ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ​នៅវេទិកា ៧មករា ឬ​វិមានឯករាជ្យ ស្ថិតក្នុងក្រុងព្រះសីហនុ។

ក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ បានឲ្យដឹងថា ក្រៅពីក្មេងអាយុ ០៥ឆ្នាំ ក៏មានចាក់វ៉ាក់សាំងនេះ ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលកន្លងមកផងដែរ។

​លោកគ្រូពេទ្យ បានបញ្ជាក់ថា សម្រាប់ក្រុងព្រះសីហនុ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ០៥ឆ្នាំ បានរៀបចំឡើង​ ០២ទីតាំងផ្សេងគ្នា គឺទី១- នៅវេទិកា ៧មករា ឬវេទីកាវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ និងទី២- នៅសាលាបច្ចេកទេសដុនបូស្កូ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង