គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​ទី​២​ វិច្ឆិកា​ កើតឡើង​៩​លើក​ ស្លាប់​និង​របួស​១៥​នាក់​​

រាជធានីភ្នំពេញ​៖​ ​អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេសកម្ពុជា ​នៅ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ បានបណ្តាល​ឲ្មានយ​មនុស្ស​ស្លាប់​ ចំនួន​ ០៥​នាក់​- របួសធ្ងន់​ ០៦​នាក់​ និង​របួសស្រាល​ ០៤​នាក់​(​ស្រី​១​នាក់​)​។​

​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១ បានបង្ហាញ​ថា​ គ្រោះថ្នាក់​ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន ​១៥​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៩​លើក​៕

អត្ថបទដែលជាប់ទាក់ទង