តុលាការខេត្តប៉ៃលិន ចេញដីកាឃុំខ្លួន ស្ត្រីកត់ឆ្នោតកន្ទុយលេខ២នាក់ ដាក់ពន្ធធនាគារ
ខេត្តប៉ៃលិន ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តប៉ៃលិន បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនជនត្រូវចោទចំនួន ០២នាក់ (ស្រី០២) ក្នុងករណីល្បែងស៊ីខុសច្បាប់ (កត់ឆ្នោតកន្ទុយលេខ) ទៅដាក់ពន្ធធនាគារខេត្តប៉ៃលិន ជាបណ្តោះអាសន្ន។
ជនត្រូវចោទទាំងពីរ រួមមាន៖
១- ឈ្មោះ ធឿន ស្រីណៃ ភេទស្រី អាយុ ២១ឆ្នាំ ទីលំនៅភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២- ឈ្មោះ ទៀង សុភា ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ការឃុំខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន លេខ៥៦៧ និងលេខ៥៦៩ ចុះថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ របស់ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន៕ ប្រភព៖ នគរបាលជាតិ