កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៨៥(PCR)នាក់ទៀត និងស្លាប់៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨៥ (PCR)នាក់ទៀត- ជាសះស្បើយ ៩៤នាក់ និងស្លាប់ ០៧នាក់ (០៥នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៦នាក់ និងអ្នកដំណើរពីបរទេស ០៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ១១៨,៧៨៧នាក់- អ្នកជាសះស្បើយ ១១៥,១១១នាក់ និងមានអ្នកស្លាប់ ២,៨០៧នាក់៕

អត្ថបទដែលជាប់ទាក់ទង