សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់២០លានរៀល ជូនគ្រួសារ របស់ក្មួយប្រុស គង់ សីហា..

រាជធានីភ្នំពេញ៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានដឹកនាំមន្ត្រីនាំយកថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចំនួន ២០លានរៀល ជូនដល់ក្រុមគ្រួសារ របស់ក្មួយប្រុស គង់ សីហា។

ជាមួយគ្នានេះដែរ សម្តេច ក៏បានរៀបចំឱ្យសាងសង់ផ្ទះចំនួន ០២ខ្នង ដោយ ០១ខ្នង ជូនដល់គ្រួសារក្មេងប្រុស គង់ សីហា និងផ្ទះ ០១ខ្នងទៀត ផ្តល់ជូនដល់គ្រួសារប្អូនស្រីបង្កើត របស់ម្តាយ គង់ សីហា ដែលមានផ្ទះនៅជាប់គ្នា និងមានជីវភាពខ្វះខាតដែរ។

បាឱកាសនោះដែរ លោកអភិបាលខេត្តសៀមរាប ក៏បានផ្តល់ជូនទូរស័ព្ទដៃ ០១គ្រឿង និងស្បៀងអាហារមួយចំនួនទៀត ដល់គ្រួសារខាងលើនេះ។

ជាងនេះទៀត លោក ទៀ សីហា ក៏បានផ្តាំផ្ញើរឱ្យឪពុកម្តាយ របស់ ក្មួយប្រុស សីហា ត្រូវធានាឱ្យបានពីអនាគត នៃការសិក្សា របស់ សីហា ក៏ដូចជាយកឱកាសដ៏កម្រនេះ រៀបចំអនាគតគ្រួសារ និងមុខរបរប្រចាំជីវិត របស់ខ្លួន ឱ្យបានត្រឹមត្រូវ និងប្រយត្ន័ប្រយែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង