សហរដ្ឋអាមេរិក ប្រកាសទទួលពាក្យស្នើសុំជំនួយថវិកា ពីកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូត​ សម្រាប់ការអភិរក្សវប្បធម៌ (AFCP) ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ ស្ថានទូតអាមេរិក​ ប្រចាំកម្ពុជា និងការិយាល័យកិច្ចការអប់រំ និងវប្បធម៌ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសទទួលពាក្យស្នើសុំជំនួយថវិកា ពីកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូត​ សម្រាប់ការអភិរក្សវប្បធម៌ (AFCP) សម្រាប់ឆ្នាំសារពើពន្ធ ឆ្នាំ២០២២។

ជំនួយនេះ អាចទទួលបានចាប់ពី ១០ ០០០ដុល្លារ ដល់ ៥០០ ០០០ដុល្លារ ក្នុងគម្រោងនីមួយៗ។

កាលបរិច្ឆេទផុតកំណត់ ទទួលសំណើរ គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ថា មូលនិធិ AFCP ​ត្រូវបានបង្កើតឡើង ដើម្បីជួយ​ប្រទេសនានា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌​ របស់គេ។

សម្រាប់ប្រទេសកម្ពុជា មូលនិធិ​នេះ​ មានបំណងអភិរក្សទីតាំងបុរាណសំខាន់ៗ អគារ និងវិមានប្រវត្តិសាស្រ្ត សមុច្ច័យសារមន្ទីរ និងទម្រង់​នានា​ ដែលសម្តែងឲ្យឃើញប្រពៃណីវប្បធម៌ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត ឬវប្បធម៌ ហើយដែលសម្រាប់បម្រើសារធារណជន និងត្រូវបានការពារ ដោយច្បាប់កម្ពុជា។

ការជួសជុលជណ្តើរខាងជើង ​នៃប្រាសាទព្រះវិហារ ស្ថិត​នៅក្នុងចំណោមគម្រោងជាច្រើន​ ដែលកំពុងដំណើរការ និងគាំទ្រ ដោយសហរដ្ឋអាមេរិក នៅក្រោមកម្មវិធីជំនួយ​នេះ។

ចំពោះសេចក្តីណែនាំ និងព័ត៌មានបន្ថែម សូមចូលមើល ៖ https://kh.usembassy.gov/call-for-proposals-ambassadors-fund-for-cultural-preservation-2022-grants-program/៕

អត្ថបទដែលជាប់ទាក់ទង