ខេត្តព្រះសីហនុ ត្រៀមរៀបចំកិច្ចប្រជុំ មហាសន្និបាតសមុទ្រអាស៊ីបូព៌ា នៅដើមខែធ្នូឆ្នាំ២០២១នេះ

ខេត្តព្រះសីហនុ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ី នាចុងឆ្នាំ២០២១ ក្នុងក្រុងព្រះសីហនុ។

បើគ្មានការប្រែប្រួលទេ កិច្ចប្រជុំនេះ នឹងក្លាយជាពិធីធំលើកដំបូងរបស់កម្ពុជា ដែលទើបបានចាប់ផ្តើមការបើកប្រទេសឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកានេះ បន្ទាប់ពីកម្ពុជា បានរាតត្បាតដោយជំងឺកូវីដ-១៩រួចមក។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ានឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ និងទី០២ ខែធ្នូ ឆ្នាំ២០២១ ក្រោមប្រធាន បទ “Charting a New Decade of Hope-Healthy Oceans, People and Economy” មានន័ថា បង្កើតទសវត្សថ្មី សម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច​។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍន៍ប្រកបដោយចិរភាព នៃសមុទ្រពិភពលោក។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នៅកម្ពុជា ក៏នឹងប្រព្រឹត្តទៅជាមួយវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាព ជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា នៅក្នុងខេត្តព្រះសីហនុនោះផងដែរ។

ប្រទេសដែលនឹងចូលរួមក្នុង វេទិកានេះមានជាង១០ ប្រទេសមកពីខាងក្រៅដូចជា៖ ប្រទេសចិន- ជប៉ុន- សាធារណរដ្ឋកូរ៉េ និងប្រទេសជាច្រើនដទៃទៀត។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ា នាចុងឆ្នាំ២០២១នេះ រៀបចំនៅខេត្តព្រះសីហនុ ដែលមានឆ្នេរស្អាតបំផុត នៅលើពិភពលោក និងបច្ចុប្បន្ន កំពុងក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង របស់កម្ពុជា ហើយទីក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងអភិវឌ្ឍន៍ នៃពហុជាតិសាសន៍៕

អត្ថបទដែលជាប់ទាក់ទង