ក្លឹបកីឡាកំពង់សោម និងម៉ូតែល បើកដំណើរការវិញហើយ ជាមួយសេវាកម្មដ៏សម្បូណ៌បែប..!

ខេត្តព្រះសីហនុ៖ អ្នកចាត់ការទូទៅ នៅក្លឹបកីឡាកំពង់សោម បានប្រកាសដល់អតិថិជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឲ្យដឹងថា ក្លឹបកីឡាមួយនេះ បានបើកដំណើរការណ៍ ឬផ្តល់សេវាជូនភ្ញៀវជាបណ្តើរៗវិញហើយ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

ទន្ទឹមគ្នានេះ ក៏សូមសំណូមពរដល់ភ្ញៀវ ឬអតិថិជនទាំងអស់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ជូនបុគ្គលិក និងអនុវត្តតាមគោលការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសសារណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន..។

ក្លឹបកីឡាកំពង់សោម មានបំរើសេវាមួយចំនួនដូចជា៖ មានឧបករណ៍ហាត់ប្រាណជាច្រើនប្រភេទ, អាងហែលទឹកសម្រាប់មនុស្សចាស់ និងក្មេងៗ, បន្ទប់ស្ទីម, សោណា, ត្រាំទឹកក្តៅ-ទឹកត្រជាក់ និងម៉ាស្សាជាដើម..។

ចំពោះបន្ទប់ស្ទីម និងសោណា គឺបានបែងចែកដាច់ ដោយឡែកពីគ្នា រវាងមនុស្សប្រុស និងមនុស្សស្រី..។

ដោយឡែក សម្រាប់កន្លែងចតយានយន្តវិញ គឺមានទីធ្លាធំទូលាយ និងមានបុគ្គលិកសន្តិសុខ រង់ចាំយាម ប្រចាំការទាំងយប់ថ្ងៃ ដើម្បីផ្តល់សុវត្ថិភាពជូនអតិថិជន ក៏ដូចជាភ្ញៀវទេសចរ ដែលចូលមករកសេវាផ្សេងៗ នៅក្លឹបកីឡាកំពង់សោមនេះ។

បន្ថែមលើនេះ ប្រសិនបើបងប្អូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងក្នុង និងក្រៅប្រទេស មានបំណងចូលមកកម្សាន្ត ឬទស្សនាខេត្តព្រះសីហនុ គឺក្លឹបកំពង់សោម ក៏មានបំរើសេវាបន្ទប់ស្នាក់នៅ ឬ ម៉ូតែល មានតម្លៃសមរម្យផងដែរ៖
បន្ទប់គ្រែ០១ និងគ្រែ០២ មានតម្លៃដូចគ្នា គឺក្នុងមួយយប់ត្រឹមតែ ២៥ដុល្លារអាមេរិកប៉ុណ្ណោះ និង Free គ្រប់សេវាកម្មហាត់ប្រាណ, ហែលទឹក, ស្ទីម និងសោណាជាដើម..។

ដូចបានជម្រាបជូននេះ ប្រសិនបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ចាប់អារម្មណ៍ សូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៧០ ៦០០ ០០៧ និង ០៦១ ៦០០ ០០៧ សម្រាប់ភ្ញៀវហៅកក់បន្ទប់ ឬសួរនាំអំពីសេវាកម្មផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង