ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រដឹកជញ្ជូនគ្រូពេទ្យកងទ័ព មិនគិតថ្លៃ ទៅចាក់វ៉ាក់សាំងកុមារអាយុ៥ឆ្នាំ នៅលើកោះរ៉ុង..

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបន្តបញ្ជូនអូប័រ សម្រាប់ការដឹកជញ្ជូនក្រុមគ្រូពេទ្យកងទ័ព នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ធ្វើដំណើរទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារ អាយុ ០៥ឆ្នាំ នៅលើក្រុងកោះរ៉ុង ទាំងទៅ ទាំងមក ដល់គោលដៅ ប្រកបដោយសុវត្ថិភាព។

សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១៕

 

អត្ថបទដែលជាប់ទាក់ទង