លោកឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រទៅដឹកស្ត្រីឈឺពោះម្នាក់ ពីលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ ដោយសុវត្ថិភាព

ខេត្តព្រះសីហនុ៖​  លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបន្តបញ្ជូនបុគ្គលិក និងអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកស្ត្រីម្នាក់រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះសម្រាលកូន តាំងពីម៉ោង ០២ជិតភ្លឺ បញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះសម្រាលកូនរូបនេះមាន ឈ្មោះ ទឹម ទេវី អាយុ ៣៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន G.T.V.C មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុដោយសុវត្ថិភាព រួចដឹកបន្តតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសម្រាលនិងសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង