នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២:០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិពូធឿង​ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យឈ្មោះ ប៊ុត សឿន (ហៅខ្លែង) ភេទប្រុស អាយុ៤២ ឆ្នាំមុខរបរមិនពិត​ប្រាកដ មានទីលំនៅភូមិពូធឿង​ ឃុំបិតត្រាង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ២៥កញ្ចប់ (ធំចំនួន ០៩កញ្ចប់​)​, ទូរស័ព្ទដៃចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង