សម្តេច ហ៊ុន សែន៖ ការរៀបចំពិធីអាពាហ៍ពិពាហ៍ អាចអនុញ្ញាតឲ្យភ្ញៀវចូលរួម ២០០នាក់…

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការរៀបចំពិធីមង្គលការ ឬអាពាហ៍ពិពាហ៍ អាចអនុញ្ញាតឲ្យអញ្ជើញភ្ញៀវចូលរួមចំនួន ២០០នាក់ ដោយមិនរាប់បញ្ចូលអ្នកបម្រើសេវាកម្ម ក្នុងពិធីនោះឡើយ។

សម្ដេចតេជោ មានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធទីស្តីការថ្មី នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេច បញ្ជាក់ថា ពិធីអាពាហ៍ពិពាហ៍ គឺអនុញ្ញាតឲ្យរៀបចំជាធម្មតា តែតម្រូវឲ្យ​មាន​ការចូលរួមពីភ្ញៀវត្រឹមតែ ២០០នាក់ប៉ុណ្ណោះ។ ហើយក្នុងចំណោម ២០០នាក់នេះ មិនបូកបញ្ចូលអ្នកភ្លេង អាចារ្យ និងអ្នកបម្រើសេវាកម្មផ្សេងទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង