ព្រឹកថ្ងៃចន្ទនេះ មានអ្នកទោស​៧នាក់​ បានទម្លុះរបងពន្ធនាគារខេត្តស្ទឹងត្រែង រត់គេចខ្លួនដោយសុវត្ថិភាព

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចបានឲ្យដឹងថា មានអ្នកទោសគ្រឿងញៀន និង អ្នកទោសបទល្មើសផ្សេងៗមួយចំនួនទៀត សរុបមានគ្នា ០៧នាក់ នាវេលាទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ បានទម្លុះរបងពន្ធនាគារខេត្តស្ទឹងត្រែង រត់គេចខ្លួនដោយសុវត្ថិភាព​។

​ប្រភពពព័ត៌មាន​សមត្ថកិច្ច បញ្ជាក់ថា អ្នកទោសទាំង ០៧នាក់ខាងលើនេះ បានរួមគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុង រួច​បន្តយក ត្រសេះ និងដុំឈើ បុកទម្លុះរបងថ្មពន្ធនាគារ រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ខណៈមន្ត្រីពន្ធនាគារ ក៏បានផ្ទុះអាវុធមួយប្រាវ ដើម្បីរារាំងការរត់គេច របស់ជនល្មើសទាំងនោះដែរ ប៉ុនតែមិនអាចឃាត់អ្នកទោសទាំងនោះបាន៕

អត្ថបទដែលជាប់ទាក់ទង