ទំនាស់ពាក្យសម្តី ប្តីកាប់ប្រពន្ធស្លាប់ ហើយចងកសម្លាប់ខ្លួនឯង ក្នុងបន្ទាប់ទឹក

ខេត្តប៉ៃលិន៖ សមត្ថកិច្ច បានឲ្យដឹងថា មានករណីឃាតកម្មមួយ បានកើតឡើងដោយបុរសជាប្តី បានកាប់សម្លាប់ប្រពន្ធ របស់ខ្លួន ហើយចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទាប់ទឹកតាមក្រោយ បណ្តាលឲ្យស្លាប់ទាំងពីរនាក់។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង ២០ និង៤៥នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរោងចាំចំការ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

យោងតាមការបំភ្លឺ របស់ឈ្មោះ អូន សុខគា ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរកសិករ ត្រូវជាកូនបង្កើត បានឱ្យដឹងថា៖ ជនរងគ្រោះ(ប្រពន្ធ) មានឈ្មោះ ចាន់ គួយ អាយុ៥៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានស្លាប់នៅនឹងកន្លែងកើតហេតុ។

ជនបង្ក(ប្តី)មានឈ្មោះ ផាន់ ពៅ អាយុ៥២ឆ្នាំ មុខរបរកសិករ ទីលំនៅជាមួយគ្នា បានចងកធ្វើអត្តឃាតក្រោយពេលប្រព្រឹត្តល្មើស។
មុនពេលកើតហេតុគ្រួសាររបស់គាត់រស់នៅទីនោះមានសមាជិក ០៣នាក់ (ឪពុក ម្តាយ កូន) នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៨និង៣០នាទីព្រឹក ពួកគាត់ទាំងពីរនាក់បានទៅផឹកស្រាបៀនៅផ្ទះឈ្មោះ រី មានគ្នាប្រហែល ០៤នាក់ ក្រោយពីផឹកស្រាបៀរអស់ប្រហែល ១កេស ពួកគាត់ក៏បន្ដទៅចូលរួម ខួបកំណើតគេដោយផឹកប្រហែល ០២-០៣កំប៉ុងទៀត ដោយស្រវឹងរៀងខ្លួន ក៏បានទាស់ពាក្យសំដីគ្នា បន្ដិចបន្តួច ហើយក៏នាំគ្នាត្រលប់មកផ្ទះវិញ ប៉ុន្តែឪពុកបានជិៈម៉ូតូមកតែម្នាក់ឯង ដោយទុកឱ្យម្តាយ និងខ្លួនដើរមកវិញ ពេលមកដល់ផ្ទះពួកគាត់ ក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បន្ទាប់មកឪពុក ក៏បានយកកាំបិតបង្គាក់កាប់ទៅលើម្តាយ ចំកផ្នែកខាងក្រោយ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចក៏បានប្រតាយប្រតប់ជាមួយខ្លួន ប៉ុន្តែខ្លួនក៏បានរើបម្រាស់រួចហើយក៏រត់ចូលក្នុងព្រៃ ក្រោយមកឪពុក ក៏បានទៅចងកនៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅ ហើយខ្លួនក៏ដេកក្នុងព្រៃចំការមួយយប់ ពេលព្រឹកព្រលឹម ក៏បានប្រាប់ទៅដល់អ្នករស់នៅក្បែរនោះឱ្យមកជួយមើល។

បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍រដ្ឋបាលបានហ៊ុំព័ទ្ធកន្លែងកើតហេតុរង់ចាំ នគរបាលជំនាញពិនិត្យ និងកោសល្យវិច្ច័យ៕

អត្ថបទដែលជាប់ទាក់ទង