កម្ពុជា បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី​ ៦៧(PCR)​នាក់ទៀត និងស្លាប់​៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៧(PCR) នាក់ទៀត- ជាសះស្បើយ ៧២នាក់ និងស្លាប់ ០៥នាក់ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦៣នាក់ និងអ្នកដំណើរពីបរទេស ០៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវិដ-១៩ សរុបចំនួន ១១៩,២២៧នាក់- អ្នកជាសះស្បើយ ១១៥,៥៩១​នាក់ និងមានអ្នកស្លាប់ចំនួន ២,៨៤០នាក់៕

អត្ថបទដែលជាប់ទាក់ទង