កម្លាំងនគរបាលរាជធានីភ្នំពេញ ​ឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យ​៦នាក់ ពាក់ព័ន្ធករណី​ធាក់ម៉ូតូផ្តួល​កាប់ប្លន់យកម៉ូតូ

រាជធានីភ្នំពេញ៖ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោកវរសេនីយ៍ឯក ប៊ុន សត្យា បានឲ្យដឹង​ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១​នេះថា ​កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូ ចំនួន០៣ករណី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

​លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបង្ហាញឈ្មោះជនសង្ស័យទាំង ០៦នាក់រួមមាន៖

១- ឈ្មោះ ឌឹម ប៉េងអ៊ី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២- ឈ្មោះ អាន សត្យា ហៅ យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
៣- ឈ្មោះ សេង បូរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៤- ឈ្មោះ គឹម សុខសានបញ្ញា ហៅ សាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
៥- ឈ្មោះ ឡាយ ស្រីមាន ហៅ ទី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
៦- ឈ្មោះ ហ៊ួន ស៊ិញ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង