នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងព្រហ្មទណ្ឌ័​កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ មានការសម្របសម្រួលនីតិវិធីដោយ លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដ បានឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ (ស្រី៣នាក់) ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួច និងទទួលផលនៃអំពើលួច (កាត់ខ្សែបណ្ដាញអគ្គីសនីបំភ្លឺទីសាធារណៈ ចំណុចខ្មែរធ្វើបាន)។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង១៣នាក់ រួមមាន៖
១- ឈ្មោះ ប៉ាវ វណ្ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ ទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ (អ្នកចារីនៃអំពើលួច កាត់ខ្សែភ្លើង) ។
២- ឈ្មោះ ម៉ាត់ ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ ។ (អ្នកសមគំនិតនៃអំពើលួច)
៣- ឈ្មោះ ហេង សោដារ៉ា ហៅម៉ាប់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះ អាសន្នការដ្ឋានសំណង់ទុកចោល ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ ។(អ្នកសមគំនិតនៃអំពើលួច)
៤- ឈ្មោះ ហៃ មករា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នការដ្ឋានសំណង់ទុកចោល ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ ។(អ្នកសមគំនិតនៃអំពើលួច)
៥- ឈ្មោះ សឿន សៅបូរិន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ ។(អ្នកសមគំនិតនៃអំពើលួច)
៦- ឈ្មោះ ឡាន់ សឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។(អ្នកសមគំនិតនៃអំពើលួច)
៧- ឈ្មោះ ច័ន្ទ ថេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។(អ្នកចារីនៃអំពើលួច)
៨- ឈ្មោះ អ៊ុក ស៊ីថេត ហៅអាតឿ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។(អ្នកសមគំនិតនៃអំពើលួច)
៩- ឈ្មោះ អ៊ុយ ទូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលសង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ ។(អ្នកសមគំនិតនៃអំពើលួច)
១០- ឈ្មោះ ឆាយ ឆាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។(អ្នកសមគំនិតនៃអំពើលួច)
១១- ឈ្មោះ ងីម មុំ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ ។(អ្នកទទួលផលនៃអំពើលួច)
១២- ឈ្មោះ ចាន់ ណាវី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ ។(អ្នកទទួលផលនៃអំពើលួច)
១៣- ឈ្មោះ អៀម ស្រីមុំ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ (អ្នកទទួលផលនៃអំពើលួច)។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន ០៤គ្រឿង, ម៉ូតូកង់បីចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០៦គ្រឿង, កាំបិតចំនួន ១១ដើម, កាំបិតចៀរខ្សែរភ្លើងចំនួន ០៤ដើម, ពូថៅចំនួន ០២ដើម, កន្ដ្រៃកាត់ដែកចំនួន ០១ដើម, ដែកកាប់ចំនួន ០២ដើម, អាយកូមចំនួន ០២គ្រឿង, ម៉ូទ័រចំនួន ០៣គ្រឿង, រណាចំនួន ០១ដើម, ស្ពាន់(ខ្សែភ្លើងចំនួន០១ដុំធំ) រួមនឹងសម្ភារៈផ្សេងៗទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ និង៥០នាទី ឈ្មោះ ខុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មុខរបរ បុគ្គលិកក្រុមហ៊ុន Minebea Mitsumi បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០១រំលងអាធ្រាត នៅចំនុចចំណោទខ្មែរធ្វើបាន មហាវិថីជំទាវម៉ៅ ក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺចាប់ពីបង្គោលR០៣-០៥៥ បានបាត់ ខ្សែរភ្លើងបំភ្លឺផ្លូវចំនួន ១២ប្រឡោះ ស្មើ៤២០ម៉ែត្រ។ ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ ឃើញបាត់ខ្សែភ្លើងចំនួន ០៩ប្រឡោះ នឹង០៣ប្រឡោះទៀតមានស្នាមកាយដី តែពុំទាន់បាត់នោះទេ ។ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០៤ ខែឆ្នាំដដែល កម្លាំងជំនាញបានបង្រ្កាប ជនសង្ស័យម្នាក់ឈ្មោះ ប៉ាវ វណ្ណះ ដោយជនសង្ស័យ បម្រុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនោះម្តងទៀត និងឈានដល់ការឃាត់ខ្លួនបក្ខពួក និងអ្នកទទួលផលនៃអំពើលួច បានជាបន្ដបន្ទាប់។

បច្ចុប្បន្នជនសង្ស័យខាងលេី រួមទាំងសម្ភារៈវត្ថុតាង ត្រូវបាននាំមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង