នគរបាលខេត្តព្រះសីហនុ ​ឃាត់ខ្លួនជនសង្ស័យ​២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីវេលាម៉ោង៤និង ០០នាទី រសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅក្រុម ៣ ភូមិ៣ សង្កាត់ លេខ ៣ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ០២នាក់រួមមាន៖ ឈ្មោះ ប្រាក់ ចិន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាសអាប់ (Pass App) ស្នាក់នៅក្រុម១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ និងឈ្មោះ ផាន ទ្រីធិនសឿន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរនារីខារ៉ាអូខេ ស្នាក់នៅ ក្រុម៣ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាម ពណ៍សថ្លា សង្ស័យសារធាតុញៀន ចំនួន ០៩កញ្ចប់តូច និងធំចំនួន ០១កញ្ចប់, ទូរសព្ទ័ ចំនួន ០១គ្រឿង, ផាសអាប់ (Pass App) ចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញ បានកំពុងឃាត់ខ្លួននៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង