នគរបាលស្រុកព្រៃនប់ ​ឃាត់ខ្លួនជនសង្ស័យ​២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ ជឹម អេង ហៅពូច ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ៣៤កញ្ចប់, កញ្ឆាក្រៀម មួយចំនួន, បំពង់ជក់កញ្ឆា០១, កាំភ្លើងកែឆ្នៃ០១, ទូរសព្ទ័ចំនួន ០៣គ្រឿង, ដែកឆាបចំនួន០១, កាំបិតប័ុងតោចំនួន០២, ដាវកែឆ្នៃចំនួន០១, កាំបិតផ្គាក់ចំនួន០១, ជំពាមកៅស៊ូចំនួន០១ និងគ្រាប់ឃ្លីដែកចំនួនគ្រាប់, សំភារះសំរាប់ជក់ថ្នាំមួយចំនួន, ម៉ូតូចំនួន ០១គ្រឿង, ម៉ូតូរឺម៉ក់ចំនួន ១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ ពីឃាត់ខ្លួនឈ្មោះជឹម អេង រួចមក ជនសង្ស័យក៏បានសារភាពថា គ្រឿងញៀនរបស់ខ្លួនបានទិញពីឈ្មោះ មែ វ៉ៃ ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅដូចកន្លែងកើត ហេតុ។ ទើបសមត្ថកិច្ចចេញប្រតិបត្តិការ និងឈានដល់ការឃាត់ខ្លួនឈ្មោះមែ វ៉ៃ បន្តទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរខាងលើ កំពុងត្រូវបានសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង