កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ៦៥(PCR)​នាក់ទៀត​ និងស្លាប់​៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៥(PCR) នាក់ទៀត- ជាសះស្បើយ ៦៨នាក់ និងស្លាប់ ០៥នាក់ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៨នាក់ និងអ្នកដំណើរពីបរទេស ០៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងំងឺកូវីដ-១៩ សរុប ១១៩,២៩២នាក់- អ្នកជាសះស្បើយ ១១៥,៦៥៩នាក់ និងមានអ្នកស្លាប់ ២,៨៤៥នាក់៕

អត្ថបទដែលជាប់ទាក់ទង