នគរបាលខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យ១៣នាក់ ករណីចោរកម្ម ទៅកាន់តុលាការផ្តន្ទាទោស
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដឹងថា ជនសង្ស័យប្រុស-ស្រី ចំនួន ១៣នាក់ ដែលកម្លាំងនគរបាល បានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសលួចកាត់យកខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ ដើម្បីយកខ្សែស្ពាន់លក់ និងអ្នកផ្សំគំនិតទទួលទិញផលចោរកម្ម ត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសរួចហើយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕