កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៦នាក់(PCR)នាក់ទៀត និងស្លាប់៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៦នាក់ (PCR) នាក់ទៀត- ជាសះស្បើយ ៧១នាក់ និងស្លាប់ ០៥នាក់ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៨នាក់ និងអ្នកដំណើរពីបរទេស ០៨នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩,៣៥៨នាក់- អ្នកជាសះស្បើយ ១១៥,៧៣០នាក់ និងមានអ្នកស្លាប់ ២,៨៥០នាក់៕

អត្ថបទដែលជាប់ទាក់ទង