គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​១១​ ​វិច្ឆិកា​ កើតឡើង​៩​លើក​ ​ស្លាប់​និង​របួស​១៤​នាក់​

រាជធានីភ្នំពេញ​៖​ ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានឲ្យដឹងថា ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ បានបណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់​ ចំនួន​ ១០​នាក់​(​ស្រី​២​នាក់​)​- របួសធ្ងន់ ០​៣​នាក់​ និង​របួសស្រាល​ ០១​នាក់​។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស ផ្សព្វផ្សាយដោយ ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​  ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​ ១៤​នាក់​ ​ដោយសារ​ការបុក​ប៉ះទង្គិច​គ្នា​ចំនួន​ ០៩​លើក​​៕

អត្ថបទដែលជាប់ទាក់ទង