នគរបាលខេត្តឧត្តមានជ័យ ឃាត់ខ្លួនក្មេងទំនើង​១៣នាក់ ដែល​បង្ហោះម៉ូតូលើផ្លូវជុំវិញសួនច្បារ​​បឹងស្នោ​

ខេត្តឧត្ដរមានជ័យ៖ ក្រោយពីមានបាតុភាព ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ពីបញ្ហាក្រុមក្មេង ទំនើងបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ កែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេស បង្ករការរំខាន ដល់អ្នកដទៃ ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានដាក់បទបញ្ជាដល់ កងកម្លាំងនគរបាល គ្រប់អធិការដ្ឋានក្រុង-ស្រុក និងវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង២ ត្រូវចាត់វិធានការបង្រ្កាបឲ្យខានតែបាន។

ជាលទ្ធផល៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលអន្តរាគមន៍ពិសេស សហការ ជាមួយការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្រ្កាបក្រុមក្មេងទំនើង ចំនួន ១៣នាក់ ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវសួន ច្បារ ជុំវិញបឹងស្នោ ក្នុងភូមិសាស្ត្រ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដែរ សម្ថកិច្ចបាននាំយកក្មេង ដែលធ្វើសកម្មភាពបង្ហោះ ម៉ូតូប្រដេញគ្នាកែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេស បង្ករការរំខានដល់អ្នកដទៃ ចំនួន១៣នាក់ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ក្រោម​ការចូលរួមពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ។

តាមរបាយការណ៍ឲ្យដឹងពី លោកឧត្ដមសេនីត្រី ជួន សួរ ស្នងការរងទទួលផែននគរបាលព្រហ្ម ទណ្ឌ បានឲ្យដឹងថា ក្មេងទំនើងទាំង១៣នាក់នេះ មាន​៖

១. ឈ្មោះ ធឿយ លាភ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្របែក សង្កាត់និងស្បូវ ក្រុងសំរោង។

២.ឈ្មោះ មូល រក្សា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង។

៣.ឈ្មោះ បៀន ពេទ្យ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិត្របែក សង្កាត់និងស្បូវ ក្រុងសំរោង។

៤.ឈ្មោះ ឡាយ អូនុង ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង។

៥.ឈ្មោះ បិន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។

៦.ឈ្មោះ ចាន់ សុជា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។

៧.ឈ្មោះ ប្លង់ យាត ភេទប្រុស អាយុ២០ឆ្នាំទីលំនៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល។

៨.ឈ្មោះ ឃួន ឡានតា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។

៩.ឈ្មោះ ផល សាវុធ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។

១០.ឈ្មោះលាភ លីហៀង ភេទ ប្រុស អាយុ១៨ឆ្មាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយ អំពិល។

១១.ឈ្មោះ ចាន់ ហៀប ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។

១២.ឈ្មោះ ផល វិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។

១៣.ឈ្មោះ ឆាន គឹមឆាយ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង​។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានសំដែងនូវការសោកស្តាយ ចំពោះសកម្មភាព របស់ក្មួយៗទាំងនេះ ដែលជាទំពាំងស្នងប្ញស្សី សម្រាប់ប្រទេស​ជាតិ បែរជានាំគ្នាយកពេលវេលាដ៏មានតម្លៃទៅធ្វើអំពើអបាយមុខ មិនគប្បី ដែល​សង្គមគេស្អប់ខ្ពើម​។ ហើយគួរណាស់ពួកគេ យកពេលវេលាទៅសិក្សារៀនសូត្រ ឬក៏ជួយ​កិច្ច​ការងារឪពុកម្តាយ​នៅផ្ទះ។

ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ  ក៏បានណែនាំដល់ក្មួយ ប្រុសទាំង ១៣នាក់ មិនត្រូវប្រព្រឹត្តនូវសកម្មភាពណាមួយ ដែលសង្គមស្អប់ខ្ពើម គឺត្រូវនៅឲ្យឆ្ងាយពី គ្រឿង​ញៀន គោរពច្បាប់ចរាចរណ៍ ត្រូវធ្វើជាកូនល្អ មិត្តល្អ និងសិស្សល្អ និងត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងកសាងសង្គមគ្រួសារ និងប្រទសជាតិឲ្យមានការរីកចម្រើន​។

ក្រោយពី​លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការអប់រំណែនាំហើយ ក្មេងទំនើងទាំង ១៣នាក់ បានធ្វើកិច្ចសន្យា និងបញ្ឈប់មិនឲ្យមានមុខជាលើកទី២ទៀត បើមិនដូច្នោះទេ និងអនុវត្តតាមវិធាន ការរដ្ឋបាល រួចមកក៏បានប្រគល់ជូនឪពុកម្តាយ និងអាណាព្យាបាលយកទៅធ្វើការអប់រំបន្ត៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង