នគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ​១៩នាក់ ករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ចាម​៖ ​កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ​សហការ ​ជាមួយកម្លាំង​អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងស្រុកបាធាយ ​បាន​ចុះបង្ក្រាប​ករណី​ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនចំនួន ០១ករណី ដោយឃាត់ខ្លួនជនសង្ស័យ​ចំនួន​០៨នាក់ រួមមាន៖

១. ឈ្មោះ វ៉ែន វណ្ណ: ហៅ ណាក់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់) ។

២. ឈ្មោះ សាន សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់) ។

៣. ឈ្មោះ ភួង អៀង ភេទប្រុស អាយ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៤. ឈ្មោះ ធា វិឆៃ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៥. ឈ្មោះធា រ៉ាវី ភេទប្រុសឣាយុ២១ឆ្នាំ ជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ តាសែន ឃុំសូទិព្វ ខេត្តកំពង់ចាម ។

៦. ឈ្មោះ ម៉េត សុធន ភេទប្រុសឣាយុ៣៧ឆ្នាំមុខរបរ កសិករនៅភូមិតាសែន ឃុំសូទិព្វស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៧. ឈ្មោះ បូ ពន្លក ភេទប្រុសឣាយុ២៩ឆ្នាំមុខរបរ កសិករនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ស្រុកមុខកំពូលខេត្តកណ្តាល (ជាមុខសញ្ញាដែលមានថ្នាំញៀនចំនួន៣កញ្ចប់(ធំ ០១កញ្ចប់) ។

៨. ឈ្មោះ ហួ ចិត្រា ភេទប្រុសឣាយុ៣៣ឆ្នាំមុខរបរ កសិករនៅភូមិព្រែកផ្ដៅ ឃុំរកាកោង១ ស្រុកមុខកំពូលខេត្តកណ្តាល។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ០៨នាក់ខាងលើ​ ត្រូវបានធ្វើតេស្តសំណាកកូវីត-១៩ ជាលទ្ធផលបញ្ជាក់ថា អវិជ្ជមាន ទាំង​០៨នាក់​។

ចំពោះវត្ថុតាងដកហូតរួមមាន​៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ (ធំ ០១កញ្ចប់) និងទូរស័ព្ទដៃចំនួន ០៧គ្រឿង ។

ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តការករណីខាងលើ និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់ទៀត​៖

១. ឈ្មោះ សៅ សាត ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

២. ឈ្មោះ រិទ្ធ ចាន់ថា ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៣. ឈ្មោះ រ៉ន ម៉េងហុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងផ្សារដែក រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៤. ឈ្មោះ ព្រាប បូរី ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៥. ឈ្មោះ ផយ ឡាយ ភេទប្រុស ឣាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល (ជាមុខសញ្ញាដែលមានថ្នាំញៀនចំនួន ០១កញ្ចប់) ។

៦. ឈ្មោះ សុខ សាន ភេទប្រុស ឣាយុ ២៨ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ រស់នៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល (ជាមុខសញ្ញាដែលមានថ្នាំញៀនចំនួន ០១កញ្ចប់) ។

៧. ឈ្មោះ ជន ជាតិ ភេទប្រុស ឣាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកផ្ដៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

៨. ឈ្មោះ កែម សុវណ្ណារ៉ា ភេទប្រុស ឣាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម (ជាមុខសញ្ញាដែលមានថ្នាំញៀនចំនួន ០២កញ្ចប់) ។

៩. ឈ្មោះ តុងអេង ឈុនវេង ភេទប្រុស ឣាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម (ជាមុខសញ្ញាដែលមានថ្នាំញៀនចំនួន ០១កញ្ចប់) ។

១០. ឈ្មោះ សុក ដារ៉ា ភេទប្រុស ឣាយុ ៣១ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ រស់នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល (ជាមុខសញ្ញាដែលមានថ្នាំញៀនចំនួន ០៦កញ្ចប់) ។

១១. ឈ្មោះ ភាព ស៊ីនិត ភេទប្រុស ឣាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជនសង្ស័យទាំង ១១នាក់ខាងលើ សមត្ថកិច្ចយើងបានធ្វើតេស្តសំណាកកូវីត-១៩ ជាលទ្ធផលបញ្ជាក់ថា អវិជ្ជមាន ទាំង ១១នាក់ ។

បច្ចុប្បន្នជនសង្ស័យទាំង ១៨នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង