ប្រទះឃើញសត្វទោចម្កុដ១ក្បាលស្លាប់ និងបក្សីកេងកងធំ២ក្បាលទៀតស្លាប់ ដោយមិនដឹងមូលហេតុ

រាជធានីភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សក្រសួងបរិស្ថាន និងមន្ត្រីអង្គការស្ព័ន្ធមិត្តសត្វព្រៃ បានប្រទះឃើញសត្វទោចម្កុដ ០១ក្បាលស្លាប់ និងបក្សីកេងកងធំ ០២ក្បាលទៀត បានស្លាប់ ខណៈពួកគាត់ កំពុងចុះល្បាតក្នុងព្រៃ តំបន់ជួរភ្នំក្រវាញ។

ប្រភេទសត្វទាំងពីរប្រភេទខាងលើនេះ ត្រូវបានការពារ ហើយសត្វទោចម្កុដជាសត្វជិតផុតពូជថែមទៀត។

ព្រៃតំបន់ជួរភ្នំ​ក្រវាញ​ ជា​ជម្រក​របស់​សត្វទោចម្កុដជាច្រើន ក្នុងប្រទេសកម្ពុជា។ ហើយ ដើម្បីធានាបាន នូវការអភិរក្សប្រភេទសត្វទាំងនេះ គឺចាំបាច់ត្រូវបន្តការពារតំបន់ជួរភ្នំក្រវាញ ឲ្យបានគង់វង្ស៕

 

អត្ថបទដែលជាប់ទាក់ទង