ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ណែនាំដល់ក្រុមហ៊ុនសាងសង់ទីលានតេជោ ត្រូវពន្លឿនការសាងសង់

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ នារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ទីលានតេជោ ដែលមានទីតាំងនៅតាមបណ្តោយវិថីតេជោ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ទីលាននេះគឺ សម្រាប់ធ្វើព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ និងជាកន្លែងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកលេងកម្សាន្ត។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ត្រូវពន្លឿនការងារសាងសង់ឱ្យបានលឿនតាមផែនការ ស្របតាមស្តង់ដាបច្ចេកទេស និងធានាគុណភាពខ្ពស់ក្នុងកាប្រើប្រាស់បានយូរអង្វែង ព្រមទាំងរៀបចំទីតាំងតម្លើងបង្គោលភ្លើង និងអូសខ្សែភ្លើងស្របពេលការដ្ឋានកំពុងសាងសង់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង