កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៣(PCR)នាក់ទៀត និងស្លាប់៦នាក់
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៣(PCR)នាក់ទៀត- ជាសះស្បើយ ៦៧នាក់ និងស្លាប់ ០៦នាក់ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៥នាក់ និងអ្នកដំណើរពីបរទេស ០៨នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៩,៤២១នាក់- អ្នកជាសះស្បើយ ១១៥,៧៩៧នាក់ និងអ្នកស្លាប់ ២,៨៥៦នាក់៕