កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៥៥(PCR)នាក់ទៀត និងស្លាប់៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥៥(PCR)នាក់ទៀត- ជាសះស្បើយ ៦២នាក់ និងស្លាប់ ០៦នាក់ (៤នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៩នាក់ និងអ្នកដំណើរពីបរទេស ០៦នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា
មានអ្នកឆ្លងជំងឺសរុប ១១៩,៥៣៦នាក់
– អ្នកជាសះស្បើយ ១១៥,៩២៤នាក់ និង អ្នកស្លាប់ ២,៨៦៧នាក់៕

អត្ថបទដែលជាប់ទាក់ទង