កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៥២ (PCR)នាក់ទៀត និងស្លាប់៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥២ (PCR)នាក់ទៀត- ជាសះស្បើយ ៥៥នាក់ និងស្លាប់ ០៥នាក់ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៨នាក់ និងអ្នកដំណើរពីបរទេស ០៤នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៩,៥៨៨នាក់- អ្នកជាសះស្បើយ ១១៥,៩៧៩នាក់ និងមានអ្នកស្លាប់ ២,៨៧២នាក់៕

អត្ថបទដែលជាប់ទាក់ទង