កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ៤នាក់ ទៅកាន់តុលាការផ្តន្ទាទោស

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ រួមទាំងវត្ថុតាង ទៅកាន់​សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណីជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់។

មន្ត្រីកងរាជអាវុធហត្ថ បន្តថា ជនសង្ស័យទាំង ០៤នាក់រួមមាន៖ ឈ្មោះ សុខ សាមីត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ សោម រ័ត្ន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ ស៊ុ ចាន់ឌឿន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ​ និងឈ្មោះ ង៉េន ស្រីមុី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម្សៅសថ្លាចំនួន ០៣កញ្ចប់, ដាវ ០១ដើម, ឧបករណ៍ជក់, លុយចំនួន 80,000រៀល។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១២:៣០នាទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តនេះ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុច ក្បែរបងពន្ធនាគារ ស្ថិតក្នុងភូមិ១ សង្កាត់​លេខ១ ក្រុង-ខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង