កម្លាំងកងរាជអាវុធហត្ថ​ បញ្ជូនជនសង្ស័យ​២នាក់ ទៅ​សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោស

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹក​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងជំនាញ បានបញ្ជូនជនសង្ស័យចំនួន ០២នាក់ទៀត រួមនឹងវត្ថុតាង ទៅកាន់​សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

មន្ត្រីកងរាជអាវុធហត្ថ បានបន្តថា ជនសង្ស័យទាំង ០២នាក់រួមមាន៖ ឈ្មោះ ពិន ភោន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ​ និង ឈ្មោះ ចាន់ ភុន ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ពេលឃាត់ខ្លួននោះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅសរថ្លាចំនួន ២៨កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០៣គ្រឿង។

​កាលពីវេលាម៉ោង ១៥និង១៥នាទី រសៀល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តនេះ បានចុះបង្ក្រាប និងឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង