កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤៨(PCR)នាក់ទៀត និងស្លាប់៤នាក់
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៨(PCR) នាក់ទៀត- ជាសះស្បើយ ៤៥នាក់ និងស្លាប់ ០៤នាក់ (០២នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៧នាក់ និង អ្នកដំណើរពីបរទេស ១១នាក់។
ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩,៦៣៦នាក់- អ្នកជាសះស្បើយ ១១៦,០២៤នាក់ និងមានអ្នកស្លាប់ចំនួន ២,៨៧៦នាក់៕