កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៥១(PCR)នាក់ទៀត និងស្លាប់៥នាក់
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥១(PCR) នាក់ទៀត- ជាសះស្បើយ ៤៨នាក់ និងស្លាប់ ០៥នាក់ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៦នាក់ និងអ្នកដំណើរពីបរទេស ០៥នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៩,៦៨៧នាក់- អ្នកជាសះស្បើយ ១១៦,០៧២នាក់ និងមានអ្នកស្លាប់ ២,៨៨១នាក់៕