សមត្ថកិច្ចឃាត់ក្រុងព្រះសីហនុ ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន
ខេត្តព្រះសីហនុ៖ កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលជនសង្ស័យចំនួន០២នាក់ ពីសន្តិសុខឯកជន បំរើការងារតំបន់អភិវឌ្ឍន៍ របស់អ្នកវិនិយោគទុនចិន ជិតឆ្នេរអូរត្រេះ ស្ថិតនៅភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ជនសង្ស័យមានឈ្មោះ៖
១- ឈ្មោះ សឹម សែន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តុ ទីលំនៅបច្ចុប្ប្ន្ននភូមិ ០៦ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២- ឈ្មោះ លី សក្តីប្រិយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡាន ទីលំនៅបច្ចុប្ប្ន្ននភូមិ០៦ សង្កាត់០៤ ក្រុងព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមាន ៖
– ម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀនចំនួន ០១ធំកញ្ចប់
– ទូរសព្ទ័ ចំនួន ០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ កម្លាំងជំនាញ បានកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងឈានទៅចាត់ការតាមផ្លូវច្បាប់ ៕