សមត្ថកិច្ចខេត្រព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន..

ខេត្តព្រះសីហនុ៖ ​កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្ត ព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅម៉ោង​ ២០និង​២០នាទី​​ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុច ក្រុម​ ០៥ ភូមិ០២ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ៖ ១- ឈ្មោះ​ ឈូ ដូរ៉ា ភេទ​ប្រុស​ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក

២- ឈ្មោះ អ៊ួន សោភណ្ឌ័ ហៅជ្រូក អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ
មុខរបរ មិនពិតប្រាដក

៣- ឈ្មោះ ទន់ បុផា ភេទ ស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងដកហូតបានរួមមាន៖

– ម្សៅក្រាម​ពណ៍សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ០៧កញ្ចប់

– ទូរសព្ទ័ ចំនួន ០៣គ្រឿង

– ម៉ូតូ ចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ខាងលើ កម្លាំងជំនាញ បានកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង