ថ្ងៃសុក្រនេះ ភ្ញៀវទេសចរទៅកម្សាន្ត តាមបណ្ដារមណីដ្ឋាននានា​ ទូទាំងខេត្តកែប​ មាន​ ២៩,១១៧នាក់

ខេត្តកែប៖ មន្ត្រីមន្ទីរ​ព័ត៌មាន​ខេត្ត​កែប​ បានឲ្យដឹងថា ក្នុងឱកាស​នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតព្រះទីប និងសំពះព្រះខែ​ ថ្ងៃទី០២​ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ ដែលអញ្ចេីញមកសម្រាកលំហែកម្សាន្ត​ នៅតាមបណ្ដារមណីដ្ឋាននានា​ ទូទាំងខេត្តកែប​ មានចំនួន​សរុប​ ២៩,១១៧នាក់។​ ក្នុងនោះ​ភ្ញៀវជាតិ​ ២៨,៧៧៧នាក់​ និងភ្ញៀវបរទេស​ ៣៤០នាក់​។

មន្ទីរព័ត៌មានខេត្តកែប ឲ្យដឹងបន្តទៀតថា សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​រថយន្តសរុបចំនួន​ ២,៥៩៦គ្រឿង។ ក្នុងនោះ​រថយន្តតូចចំនួន ​១,៦៦៥គ្រឿង-​ រថយន្តមធ្យមចំនួន ៨៩៥គ្រឿង​ និងរថយន្តធំចំនួន ៩៦គ្រឿង៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប

អត្ថបទដែលជាប់ទាក់ទង